US Wishes Cambodia Well for Year of the Tiger

Monday, April 12, 2010


The US State Department issued a message to the Cambodian government Monday, congratulating it on the successful completion of the first trial of Khmer Rouge leaders, as the country heads toward New Year celebrations.

Kong Sothanarith, VOA Khmer
Phnom Penh Monday, 12 April 2010

“Over the last year, the partnership between our two nations has grown stronger and deeper.”
The US State Department issued a message to the Cambodian government Monday, congratulating it on the successful completion of the first trial of Khmer Rouge leaders, as the country heads toward New Year celebrations.

“Over the last year, the partnership between our two nations has grown stronger and deeper,” Secretary of State Hillary Clinton said in the statement.

“Together we have expanded cooperation on law enforcement issues, food security, the environment, and international peacekeeping,” she said. “I congratulate the people of the Kingdom of Cambodia on the occasion of Khmer New Year.”

She also congratulated Cambodia on a “historical milestone,” the completion of a trial for Khmer Rouge prison chief Kaing Kek Iev, or Duch, in 2009. Duch was tried under a hybrid UN-Cambodia court whose inception was supported by the US.

Cambodia and the US will mark 60 years of diplomatic relations in July. Those relations have seen a gradual improvement in the past few years, with the resumption of direct aid, including military aid, in 2006, and the establishment of a legal attaché in the US Embassy in Phnom Penh in 2007.

Relations were strained, however, in December 2009, when Cambodia deported 20 Uighur asylum seekers, in what rights workers fear will mean their persecution in China. The US canceled the delivery of 200 military trucks earlier this year as a result.

Meanwhile, Cambodia still would like the US to forgive about $300 million in debts from the 1970s, though the US has so far not agreed to the prospect.

A spokesman for Foreign Minister Hor Namhong said Tuesday the minister was happy Clinton “recognized the progress and reality in Cambodia.”
------
សារ​ជូន​ពរ​ពល​រដ្ឋ​កម្ពុជា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី

ដោយ លោកគង់ សុឋារិទ្ធ វីអូអេ ខ្មែរ
ភ្នំពេញ ថ្ងៃច័ន្ទ, 12 ខែមេសា 2010
«យើង ​បាន​ពង្រីង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រួម​គ្នា​ លើ​វិស័យ​ពង្រឹង​មូល​ដ្ឋាន​ច្បាប់​ បញ្ហា​សន្ដិ​សុខ​ស្បៀង​ បញ្ហា​បរិដ្ឋាន​ និង​វិស័យ​ថែ​រក្សា​សន្ដិ​សុខ​ អន្ដរ​ជាតិ»។
រដ្ឋ ​មន្រ្តី​ក្រសូង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ លោក​ស្រី ​ហ៊ីល​ឡារី​ គ្លីន​តុន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ កោត​សរសើរ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​សហ​រដ្ឋ​អាមេរិក​ ជា​មួយ​ប្រទេស​កម្ពុជា​ និង​ការ​រីក​ចម្រើន​ក្នុង​ ការ​កាត់​ទោស​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ដំបូង​គេ។
នៅ​ក្នុង​សារ​លិខិត​ ជូន​ពរ​ឆ្នាំ​ថ្មី​ ឆ្នាំ​ខាល លោក​ស្រី ​ហ៊ីល​ឡារី​ គ្លីន​តុន​ មាន​ប្រសាសន៍​ថា​ ក្នុង​អំឡុង​ ឆ្នាំ​កន្លង​ទៅ ​ភាព​ជា​ដៃ​គូ​នៃ​ប្រជា​ជាតិ​ទាំង​ពីរ​ បាន​រីក​ចម្រើន​កាន់​តែ​រឹង​មាំ​ និង​កាន់​តែ​ជ្រាល​ជ្រៅ។
លោក​ស្រី ​ហ៊ីល​ឡារី​ គ្លីន​តុន​បាន​បន្ថែមដូច្នេះ​ទៀត​ថា «យើង​បាន​ពង្រីង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រួម​គ្នា​ លើ​វិស័យ​ពង្រឹង​មូល​ដ្ឋាន​ច្បាប់​ បញ្ហា​សន្ដិ​សុខ​ស្បៀង​ បញ្ហា​បរិដ្ឋាន​ និង​វិស័យ​ថែ​រក្សា​សន្ដិ​សុខ​ អន្ដរ​ជាតិ»។
ពិធី​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​នៅ​ចំ​ថ្ងៃ​ទី១៤​ ខែមេសា​ រហូត​ដល់​ថ្ងៃ​ទី១៦​ ខែមេសា។
នៅ ​ក្នុង​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​នោះ​ លោក​ស្រី​ ប្រមុខ​ការ​ទូត​សហ​រដ្ឋ​អាមេរិក​ ក៏​បាន​កោត​សរសើរ​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​បាន​កត់​សម្គាល់​នូវ​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ជា​ ប្រវត្តិ​សាស្រ្ដ​ ជា​លើក​ទី​ មួយ​ចាប់​តាំង​ពី​បី​ទស​វត្ស​មក​ហើយ​ ក្នុង​ការ​កាត់​ទោស​អតីត​មន្ដ្រី​ខ្មែរ​ក្រហម​ម្នាក់​ នៅ​ចំពោះ​មុខ​តុលា​ការ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្ដរ​ជាតិ។​ អតីត​មន្ដ្រី​ខ្មែរ​ក្រហម​នោះ​ដែល​ទំនង​ជា​លោក​ស្រី​គ្លីន​តុន​ ចង់​និយាយ​សំដៅ​ទៅ​រក​ការ​កាត់​ទោស​ ឌុច​ ដែល​ជា​អតីត​ប្រធាន​គុក​ទួល​ស្លែង​ ហើយ​បច្ចុប្បន្ន​កំពុង​​រង់​ចាំ​ការ​ប្រកាស​សាលក្រម។
ក្នុង​រយៈ​ពេល​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់​ទំនង​រវាង​ក្រុង​ភ្នំពេញ​ និង​ក្រុង​វ៉ាស៊ីនតោន​កាន់​តែ​ត្រូវ​ បាន​ពង្រឹង។​ ហើយ​ដំណាល​គ្នា​នេះ​ ប្រទេស​កម្ពុជា​បាន​ទទូច​ឲ្យ​សហ​រដ្ឋ​អាមេរិក​លុប​ចោល​នូវ​បំ ណុល​របស់​ខ្លួន​ចំនួន​ប្រមាណ​ជា​៣០០​លាន​ដុល្លារ​អាមេរិក​ ដែល​កម្ពុជា​ជំពាក់​ក្នុង​អំឡុង​ទស​វត្ស​ទី​ ៧០។​ ក៏​ប៉ុន្ដែ​សហ​រដ្ឋ​អាមេរិក​បញ្ជាក់​ថា ​ខ្លួន​កំពុង​តែ​ពិចារណា​ចំពោះ​សំណើ​នេះ។
ការ​កោត​សរ​សើរ​របស់​សហ​រដ្ឋ​ អាមេរិក​ធ្វើ​ឡើង​ខណៈ​ដែល​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​នឹង​ប្រារព្ធ​ពិធី​រំឭក​ខួប​លើក​ទី​៦០​ឆ្នាំ​នៃ​ទំនាក់ ​ទំនង​ការ​ទូត​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។
លោក​ស្រី ​ហ៊ីល​ឡារី​ គ្លីន​តុន​ បាន​បញ្ជាក់​អះ​អាង​ថា ​សហ​រដ្ឋ​អាមេរិក​ មាន​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ ដើម្បី​ភាព​ជា​ដៃ​គូ​នៃ​រដ្ឋា​ភិបាល​ទាំង​ពីរ​ផង​ និង​ដើម្បី​មិត្ត​ភាព​រវាង​ប្រជា​ជន​ទាំង​ពីរ​ផង​ ជា​ពិសេស​ឆ្ពោះ​ទៅ​កាន់​ការ​រំឭក​ខួប​លើក​ទី​៦០​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ ទូត​ប្រទេស​ទាំង​ពីរ​ដែល​ជា​មរតក​នៃ​ចំណង​ទាក់​ទង​ស្ថិត​ស្ថេរ​ចីរកាល​រវាង​ សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​កម្ពុជា។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស ​ខ្មែរ ​លោក​កួយ ​គួង ​មាន​ប្រសាសន៍​ថា​ លោក​ប្រមុខ​ការ​ទូត​ខ្មែរ​ ហោ​ណាំ ​ហុង​ក៏​បាន​រំពឹង​ដែរ​ថា ​ទំនាក់​ទំនង​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​នឹង​កាន់​តែ​ប្រសើរ​ បន្ទាប់​ពី​ការ​រំឭក​ខួប​លើក​ទី៦០​ឆ្នាំ​នៃ​ចំណង​ទាក់​ទង​ប្រទេស​ទាំង​ពីរ។
«ឯក ​ឧត្តម​ឧប​នាយក​រដ្ឋ​មន្ដ្រី​ ហោ​ ណាំ​ហុង ​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្ដរ​ ជាតិ​កម្ពុជា​ បាន​ស្វាគមន៍​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​នេះ ពីព្រោះ​លោក​ជំទាវ​ហ៊ីល​ឡារី​ គ្លីន​តុន​ រដ្ឋ​មន្រ្ដី​ការ​បរ​ទេស​សហ​រដ្ឋ​អាមេរិក​ បាន​ទទួល​ស្គាល់​នូវ​ការ​រីក​ចម្រើន​ក៏​ដូច​ជា​ការណ៍​ពិត​នៅ​ប្រទេស​ កម្ពុជា»។
កាល​ពី​ពេល​ថ្មីៗ​នេះ​ ប្រទេស​កម្ពុជា​ បាន​បណ្ដេញ​ជន​ជាតិ​ភាគ​តិច ​អ៊ុយ​ហ្គ័រ​ចិន​ចំនួន​ប្រមាណ​២០​ នាក់ ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ចម្រុះ​ចំពោះ​ការ​ខក​ខាន​របស់​ក្រុង​ ភ្នំពេញ​ក្នុង​ការ​ការ​ពារ​សិទ្ធិ​ ជន​ដែល​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោណ​ផ្នែក​នយោ​បាយ។​ ហើយ​សហ​រដ្ឋ​អាមេរិក​ទើប​តែ​បាន​ប្រកាស​ពី​ការ​ កាត់​ផ្ដាច់​ជំនួយ​យោធា​ជា​រថយន្ដ​ចំនួន​២០០​គ្រឿង​ដល់​កង​ទ័ព​កម្ពុជា។
ក៏ ​ប៉ុន្ដែ​លោក​កួយ​ គួង​មាន​ប្រសាសន៍​ថា ​នេះ​មិន​មែន​ជា​ឧប​សគ្គ​ធំ​ដុំ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ ប្រទេស​កម្ពុជា​ ជា​មួយ​សហ​រដ្ឋ​អាមេរិក​នោះ​ទេ៕

0 comments:

Post a Comment

 
 
 

Label

Label

Labels