New Year Becoming a Boon for Shoppers

Wednesday, April 14, 2010

Cambodian shoppers browse a clothing stall at a market in Phnom Penh. (Photo: ASSOCIATED PRESS)

The days leading up to the New Year have become very good for shoppers, with stores around the city slashing prices by up to 70 percent on shoes, watches, electronics and even food, in an increasingly competitive market.

Ros Sothea, VOA Khmer
Phnom Penh Tuesday, 13 April 2010

“On the occasion of the New Year, we not only offer discounts, but we also offer gifts. It is an effective strategy to attract buyers that increases the numbers of customers from 15 to 20 percent.”
The days leading up to the New Year have become very good for shoppers, with stores around the city slashing prices by up to 70 percent on shoes, watches, electronics and even food, in an increasingly competitive market.

Shopkeepers say they will keep prices low through the last day of the New Year, which ends April 16.

At the third floor of the Sorya, traditional Khmer music drifted from the K-Four electronics store, where inside discounts were as high as 50 percent, for products that ranged in price from $1 to $10,000.

“On the occasion of the New Year, we not only offer discounts, but we also offer gifts,” the store’s general manager, Neb Chan Thavy told VOA Khmer. “It is an effective strategy to attract buyers that increases the numbers of customers from 15 to 20 percent.”

Deals could be found throughout the city, in places like the Belami clothing store, on Sihanouk Boulevard, where some items were 70 percent off.

“It’s the first year we’ve offered such high discounts, because we face high competition,” said Sreang Lynaro, the store’s owner. “Despite getting less benefit compared to undiscounted [prices], I’ve grabbed more customers than ever, which brought our revenue up.”

In developed countries, discounts at holidays are common, but in Cambodia, it has only been in recent years that stores have had to compete for holiday revelers looking to buy new things ahead of the New Year.

Cambodians are responding. Heng Chakrya, a 22-year-old university teacher, said she had scraped together $200 this year to buy clothes.

Foreigners, too, have noticed the change.

“We all wait for Khmer New Year to clean out our house and put in new things,” Leslie Ema, director of the Center for Peace and Conflict Study, said.

One place you won’t find a discount: travel. Buses and taxis that are crowded with passengers this time of year have raised their prices to destinations across the country.
--------
ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ ​ហាង​លក់​ទំនិញ​ធំ​តូច​ជា​ច្រើន​បញ្ចុះ​តម្លៃ​ពិសេស

ដោយ នាង រស់ សុធា វីអួអេ​ ខ្មែរ
ភ្នំពេញ ថ្ងៃអង្គារ, 13 ខែមេសា 2010

«ក្នុង ​ការ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​ មិន​ត្រឹម​តែ​យើង​បញ្ចុះ​តម្លៃ​ទេ ​គឺ​យើង​មាន​រង្វាន់​ថែម​ទៅ​ទៀត។​ ហ្នឹង​គឺ​ជា​យុទ្ធ​សាស្ត្រ​ មួយ​ទាក់​ទាញ​អតិថិជន។​ វា​អាច​កើន​ក្នុង​ការ​លក់​រហូត​ទៅ​ដល់​ពី​១៥% ទៅ​២០% បើ​ធៀប​ទៅ​នឹង​អ្វី​ដែល​យើង​មិន​បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ»។
ចូល ​ឆ្នាំ​ខ្មែរ ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ទិញ។ ​ចាប់​តាំង​ពី​ដើម​ខែ​មេសា​នេះ​មក​ម្ល៉េះ​ ហាង​លក់​ទំនិញ​តូច​ធំ​ជា​ច្រើន​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​ចាប់​ពី​១០ % រហូត​ដល់​៧០% នូវ​ មុខ​ទំនិញ​សម្រាប់​ប្រើ​ប្រាស់​រាប់​សិប​ប្រភេទ​ ដូច​ជា​សម្លៀក​បំពាក់​ ស្បែក​ជើង​ កាបូប​ នាទិ្បកា​ គ្រឿង​ថែ​រក្សា​សម្ផស្ស​ គ្រឿង​អេឡិច​ត្រូនិច​ និង​ចំណី​អាហារ​មួយ​ចំនួន​ផង​ដែរ​ប្រយោជន៍​ដើម្បី​ស្រូប​យក​អតិថិជន​ឲ្យ​បាន ​កាន់​តែ​ច្រើន​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។​ ពិធី​ចូល​ឆ្នាំ​ដែល​នឹង​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ ពុធ​ស្អែក​នេះ​ទៅ។​ ហើយ​ការ​បញ្ចុះ​តម្លៃ​ភាគ​ច្រើន​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​សុក្រ​ដែល​ជា​ថ្ងៃ​ បង្ហើយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ។
នៅ​ជាន់​ទី​៣​នៃ​ផ្សារ​ទំនើប​សូរិយា​ដ៏ ​អ៊ូរអរ​ សំឡេង​តន្ត្រី​ចង្វាក់​ប្រពៃណី​បាន​លាន់​ឮ​ឡើង​កង​រំពង​ពី​ខាង​ក្នុង​ហាង​ លក់​គ្រឿង​អេឡិច​ត្រូនិច​របស់​ក្រុម​ហ៊ុន​ខេហ្វ័រ។​ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ ចាប់​តំាង​ពី​ថ្ងៃ​ទី៣​ខែ​មេសា​មក ​ក្រុម​ហ៊ុន​លក់​គ្រឿង​អេឡិច​ត្រូនិច​មួយ​នេះ​បាន​បញ្ចុះ​តម្លៃ​រហូត​ដល់​ ៥០% ជា​មួយ​នឹង​ការ​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​ផង​នៅ​លើ​គ្រប់​មុខ​ទំនិញ​អេឡិច​ ត្រូនិច​ដែល​មាន​តម្លៃ​ចាប់​ពី​១​ដុល្លារ​រហូត​ដល់​ជាង​១ម៉ឺន​ដុល្លារ។
ដោយ ​សម្លឹង​មើល​ទៅ​ទូរទស្សន៍​ឡាសៀរ​ទំនើបៗ​ ដែល​ដាក់​តាំង​តម្រៀប​គ្នា​ជា​ជួរ​ និង​មាន​បិទ​ផ្លាក​បញ្ចុះ​តម្លៃ​ផង​នោះ​ លោក​ណឹប​ ចាន់​ថាវី ​អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុម​ហ៊ុន​ខេហ្វ័រ​ បាន​ឲ្យ​ដឹង​ថា អតិថិ​ជន​តែង​ចង់​បាន​របស់​របរ​ប្រើ​ប្រាស់​ថ្មីៗ​ នៅ​ពេល​ដែល​ឆ្នាំ​ថ្មី​ចូល​មក​ដល់​ ដូច្នេ​ះការ​បញ្ចុះ​តម្លៃ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ​ គឺ​ជា​វិធី​សាស្ត្រ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​បំផុត។
«ក្នុង​ការ​ចូល​ឆ្នាំ​ ខ្មែរ​ឆ្នាំ​នេះ​ មិន​ត្រឹម​តែ​យើង​បញ្ចុះ​តម្លៃ​ទេ ​គឺ​យើង​មាន​រង្វាន់​ថែម​ទៅ​ទៀត។​ ហ្នឹង​គឺ​ជា​យុទ្ធ​សាស្ត្រ​ មួយ​ទាក់​ទាញ​អតិថិជន។​ វា​អាច​កើន​ក្នុង​ការ​លក់​រហូត​ទៅ​ដល់​ពី​១៥% ទៅ​២០% បើ​ធៀប​ទៅ​នឹង​អ្វី​ដែល​យើង​មិន​បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ»។
ចុះ ​ពី​ជាន់​ខាង​លើ ​នៅ​ជាប់​នឹង​ជណ្តើរ​ជាន់​ផ្ទាល់​ដី ​កៀក​ជាប់​នឹង​ខ្លោង​ទ្វារ​ចូល​ផ្សារ​ទំនើប​សូរិយា​ ឯ​ណោះ​វិញ​ នាទិ្បកា​ដៃ​ ទូរ​ស័ព្ទដៃ​ កាបួប​យួរ​ និង​គ្រឿង​តុប​តែង​ខ្លួន​ជាដើម​ ត្រូវ​គេ​រៀប​ដាក់​ជា​ជួរ​នៅ​ក្រោម​ដំបូល​សំពត់​តង់​ប្លាស្ទីក​ ប្រមាណ​ជា​១០​តូប​ ដោយ​ភា្ជប់​ជា​មួយ​នូវ​ផ្លាក​បញ្ចុះ​តម្លៃ​ធំៗ​ព្យួរ​នៅ​ពី​មុខ​ទៀត​ផង។
លោក ​ ឈាន​ ហូរ​ ជំនួយ​ការ​នាយក​នៃ​ក្រុម​ហ៊ុន​លក់​នាទិ្បកា Romanson ដែល​ចុះ​ថ្លៃ​២៥% រំពឹង​ទុក​ដោយ​ផ្អែក​លើ​ចំនួន​លក់​ដែល​មាន​សន្ទុះ​កើន​ឡើង​ថា ​លោក​នឹង​អាច​លក់​នាទិ្បកា​បាន​ចំនួន​ យ៉ាង​តិច​៥០​គ្រឿង​ក្នុង​រយៈ​ពេល​១៣​ថ្ងៃ​នៃ​ការ​បញ្ចុះ​តម្លៃ​នេះ។​ ផ្ទុយ​ទៅ​វិញ ​បើ​គ្មាន​ការ​បញ្ចុះ​តម្លៃ​ទេ​ ក្រុម​ហ៊ុន​របស់​លោក​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច​​ណាស់​២​ខែ​ដើម្បី​លក់​បាន​ នាទិ្បកា​ចំនួន​៥០​គ្រឿង​ ដែល​មាន​តម្លៃ​ចាប់​ពី​៩០​ដុល្លារ​រហូត​ដល់​៥០០ដុល្លារ។
«យើង​ត្រូវ​តែ​ ធ្វើ​ការ​បញ្ចុះ​តម្លៃ​ ពេល​យើង​ធ្វើ​ការ​បញ្ចុះ​តម្លៃ​ទៅ​ យើង​រំពឹង​ថា ​យើង​អាច​លក់​បាន​៥០​គ្រឿង។​ មុន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​ យើង​អាច​លក់​២​ខែ​បាន​អស់»។
គួរ​កត់​សម្គាល់​ថា ​នៅ​ប្រទេស​ជឿន​លឿន​នានា​នៅ​ក្នុង​ពិភព​លោក​ ហាង​លក់​ទំនិញ​ធំៗ​តែង​តែ​បង្កើត​កម្ម​វិធី​បញ្ចុះ​តម្លៃ​នេះ​ នៅ​ក្នុង​ឱកាស​បុណ្យ​ជាតិ​របស់​ពួក​គេ​ ជា​ពិសេស​នៅ​រៀង​រាល់​ដំណាច់​ឆ្នាំ​ ដើម្បី​លាង​សម្អាត​ទំនិញ​ចាស់ៗ​ឲ្យ​អស់ ​ពី​ឃ្លំាង​មុន​នឹង​នាំ​ទំនិញ​ថ្មី​ចូល។​ យុទ្ធ​សាស្ត្រ​នេះ​ត្រូវ​គេ​ទទួល​ស្គាល់​ជា​ទូទៅ​ថា ​ជា​វិធី​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ទាក់​ទាញ​អ្នក​ទិញ​ និង​បង្កើន​ការ​លក់។
ដោយ​ឡែក​ នៅ​ប្រទេស​កម្ពុជា​ការ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​បញ្ចុះ​តម្លៃ​នេះ​បាន​រីក ​សុស​សាយ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ ២​ឬ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លំាង​ឡើង​ក្នុង​ចំណោម​ហាង​លក់​ ទំនិញ​នានា។
នៅ​តាម​ដង​មហា​វិថី​ព្រះ​សីហនុ​ឆ្ពោះ​ទៅ​កាន់​វិមាន​ឯករាជ្យ ​ ដែល​ជា​មហា​វិថី​ពាណិជ្ជ​កម្ម​ដ៏​មមាញឹក​មួយ​ ហាង​លក់​សម្លៀក​បំពាក់​បែប​យុវវ័យ Belami បាន​បញ្ចុះ​តម្លៃ​រហូត​ដល់​ទៅ​៧០%។
លោក​ ស្រៀង​ លីណារ៉ូ​ ម្ចាស់​ហាង Belami បាន​និយាយ​ថា ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​បែប​នេះ​ ហាង​និមួយៗ​បាន​ប្រកួត​គ្នា​បញ្ចុះ​តម្លៃ​ដែល​តម្រូវ​ឲ្យ​ហាង​របស់​ធ្វើ​ការ ​បញ្ចុះ​តម្លៃ​ដែរ​ បើ​មិន​ដូច្នោះ​ទេ​ លោក​មិន​អាច​អូស​ទាញ​អ្នក​ទិញ​បាន​នោះ​ទេ។​ ម្ល៉ោះ​ហើយ​ដើម្បី​ដណ្តើម​បាន​អតិថិ​ជន​ លោក​សុខ​ចិត្ត​ចំណេញ​តិច​ហើយ​បញ្ចុះ​តម្លៃ​ឲ្យ​បាន​ច្រើន​ដែល​លោក​មិន​ ធ្លាប់​ធ្វើ​ពី​មុន​មក។
«ឆ្នាំ​ហ្នឹង​គឺ​ខ្ញុំ​បញ្ចុះ​តម្លៃ​ពិសេស​រហូត​ ទៅ​ដល់​៧០% ។ ពី​ដើម​ឡើយ​មក​អត់​ដែល​មាន​ទេ​ គឺ​ដោយ​សារ​តែ​គូ​ប្រកួត​ប្រជែង​ហ្នឹង​គឺ​គេ​ធ្វើ​ដល់​៧០%។​ អញ្ចឹង​ បើ​ទោះ​បី​ខ្ញុំ​ចំណេញ​អត់​បាន​ច្រើន​ប្រៀប​ធៀប​ទៅ​នឹង​ការ​ដែល​អត់​បាន​ បញ្ចុះ​តម្លៃ​​មែន​ ប៉ុន្តែ​មាន​ភ្ញៀវ​ច្រើន​ទិញ​ ហើយ​ប្រាក់​ចំណេញ​ហ្នឹង​គឺ​បាន​លើស​មុន»។
យ៉ាង​ណា​ក៏​ដោយ​ ការ​ប្រកួត​ប្រជែង​គ្នា​នេះ​បាន​ផ្តល់​ផល​ចំណេញ​សម្រាប់​ប្រជា​ជន​ខ្មែរ​ដែល​សម្លឹង​រក​ទំនិញ​ដែល​មាន​តម្លៃ​ថោក។
ក្នុង ​ឈុត​ខោ​ខាវ​ប៊ូយ​ អាវ​យឺត​រឹបរាង​ នារី​សក់​ទង់​ដែង​វ័យ​២២​ឆ្នាំ​ នាង​ ហេង​ ចរិយា​បាន​ដើរ​យឺតៗ​នៅ​ក្នុង​ហាង​លក់​ សម្លៀក​បំពាក់​មួយ​ដោយ​កែវ​ភ្នែក​របស់​នាង​រេចុះ​រេឡើង​សំដៅ​រក​ទិញ​ស្បែក​ ជើង​ដែល​មាន​ពណ៌​ស័ក្តិ​សម​នឹង​រូប​នាង។​ នាង​ ហេង​ ចរិយា​ ដែល​មាន​មុខ​របរ​ជា​គ្រួ​បង្រៀន​នៅ​សាកល​វិទ្យា​ល័យ​ បាន​និយាយ​ថា ​នាង​បាន​ត្រៀម​កញ្ចប់​ប្រាក់​ចំនួន​២០០​ដុល្លារ​ សម្រាប់​ទិញ​របស់​របរ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ក្នុង​ឱកាស​ចូល​ឆ្នាំ​ ខ្មែរ។
«ឥឡូវ​ហ្នឹង​គឺ​គេ​ចាប់​នូវ​វិធី​សាស្ត្រ​បញ្ចុះ​តម្លៃ​ ជា​ពិសេស​ជិត​ដល់ថ្ងៃ​បុណ្យ។​ ខ្ញុំ​គិត​ថា​ វា​ល្អ​មែន​ទែន​ ព្រោះ​យើង​អាច​ទទួល​យក​បាន​នូវ​ទំនិញ​ដែល​ល្អ ​និង​តម្លៃ​ថោក»។
មិន​ ត្រឹម​តែ​ប្រជា​ជន​ខ្មែរ​នោះ​ទេ​ ដែល​ចាត់​ទុក​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ​ជា​ឱកាស​ល្អ​សម្រាប់​ទិញ​ទំនិញ​ សូម្បី​តែ​ជន​បរទេស​មួយ​ចំនួន​ក៏​យល់​ឃើញ​ដូច​គ្នា​នេះ​ដែរ។
នៅ​ក្នុង​ ហាង​លក់​គ្រឿង​អេឡិច​ត្រូនិច​មួយ​ លោក​ស្រី ​នាយក​មជ្ឈ​មណ្ឌល​សន្តិ​ភាព​និង​វិបតិ្ត​ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​ កម្ពុជា​រយៈ​ពេល​១៣​ឆ្នាំ​ហើយ​នោះ​ បាន​និយាយ​ផង​សើច​សប្បាយ​ផង​នៅ​ពេល​លោក​ស្រី​កំពុង​ទិញ​ឆ្នាំង​អ៊ុត ​ថា​ លោក​ស្រី​តែង​តែ​ទិញ​ទំនិញ​នៅ​រៀង​រាល់​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ព្រោះ​លោក​ស្រី​អាច​ទទួល​បាន​តម្លៃ​ពិសេស​ ខុស​ពី​ថ្ងៃ​ធម្មតា។
« រីក​រាយ​ណាស់​ដែល​អាច​ទិញ​របស់​បញ្ចុះ​តម្លៃ​ និង​ទទួល​បាន​កាដូ​ពិសេស​ថែម​ទៀត។​ វា​ពិត​ជា​ល្អ​ខ្លំាង​ណាស់។​ ពួក​យើង​តែង​តែ​រង់​ចាំ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ចូល​មក​ដល់ ​ដើម្បី​បោស​សម្អាត​ផ្ទះ​របស់​យើង​ និង​ទិញ​របស់​ថ្មីៗ​ដាក់​ក្នុង​ផ្ទះ។
ថ្វី ​បើ​ប្រជា​ជន​មួយ​ចំនួន​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​លក់​ទំនិញ​ចុះ​ថ្លៃ​ ក្នុង​រយៈ​ពេល​នេះ​ ក៏​ប៉ុន្តែ​ មាន​ប្រជា​ពល​រដ្ឋ​​មួយ​ចំនួន​ទៀត​ កំពុង​ប្រឈម​នឹង​ការ​តម្លើង​ថ្លៃ​សេវា​កម្ម​ដឹក​ជញ្ជូន​ដ៏​ខ្ពស់​ ដូច​ជា​តម្លៃ​រថយន្ត​ក្រុង​ និង​តម្លៃ​តាក់ស៊ី ​ជា​ដើម។​ តម្លៃ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ម្នាក់​បាន​កើន​ជា​មធ្យម​ពី ​១​ម៉ឺន​ទៅ​១៥.000 រៀល​ សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​មធ្យោ​បាយ​ដឹក​ជញ្ជូន​ទំាង​ពីរ​ប្រភេទ​នេះ​ ទៅ​តាម​ខេត្ត​ជិត​ឬ​ឆ្ងាយ​ នៅ​ទូទំាង​ប្រទេស​ ដោយ​សារ​តែ​ចំនួន​អ្នក​ដំណើរ​កើន​ឡើង៕

0 comments:

Post a Comment

 
 
 

Label

Label

Labels