Impact of Cambodia Mines in UN Exhibit

Monday, April 12, 2010

(Photo: Robert Carmichael, VOA)

An exhibition on the effects of land mines and unexploded munitions in Cambodia wrapped up at the UN in New York Monday, having displayed some of the country’s achievements in both demining and art.

Men Kimseng, VOA Khmer
New York Monday, 12 April 2010

“Ten years ago, Cambodia was known as one of the most affected countries in the world, and now people look to Cambodia as one of the global leaders in mine action.”
An exhibition on the effects of land mines and unexploded munitions in Cambodia wrapped up at the UN in New York Monday, having displayed some of the country’s achievements in both demining and art.

The exhibit, “Impact,” was meant to raise mine awareness as well as highlight Cambodia’s achievements in dealing with the remnants of conflict.

“Ten years ago, Cambodia was known as one of the most affected countries in the world, and now people look to Cambodia as one of the global leaders in mine action,” Alex Hiniker, the main organizer of the exhibit, told VOA Khmer.

Cambodia was once littered with mines and ordnance from decades of war, where peace came only as recently as 1998. Clearance efforts have reduced the number of deaths dramatically, down for example from 450 in 2006 to 243 in 2009.

The country’s deminers now contribute to UN peacekeeping operations in places like Sudan.

“Impact” showcased the work of 10 Cambodian artists, including one woman, who met with villagers in mine-affected areas and places that had been cleared of mines and ordnance. They spoke to survivors of explosions, deminers and others, before creating paintings and sculptures for the exhibit.

One painting, “Aphorp,” depicts a wild cow with a broken leg standing amid barbed wire and mines.

“This painting is about the disaster caused by land mines, or the impact they have,” the creator, Srey Bandol, told VOA Khmer by phone from Phnom Penh. “The script on the mines, which says, ‘China,’ ‘US,’ and ‘USSR,’ represents countries from where [the mines] are imported.”

Srey Bandol also painted “Chhai You,” or “Success,” which depicts the work of demining agencies like the Cambodian Mine Action Center, the Mine Advisory Group and the government’s Cambodian Mine Action and Victim Assistance Authority.

Artist Chhon Dina contributed a sculpture called “This Shattered Life is Also Your Problem.”

“I made this sculpture from ceramics and iron,” he told VOA Khmer. “The bottom part is a defused mine. I made this sculpture to represent how it affects the mind of mankind—so landmine producers should stop producing them and peace should prevail.”

Suos Sodavy created a work featuring businesses that have arisen on land cleared of mines: a motorcycle repair shop, hair dresser, bakery furniture store and restaurant.

Hiniker said the exhibit was a chance for artists to share their work, “so that people know that Cambodia is not just a country affected by landmines, it’s a country with a thriving arts scene.”
------
ពិព័រណ៍​ស្នា​ដៃ​សិល្បៈ​ខ្មែរ​នៅ​ក្រុង​ញូយ៉ក

ដោយ អ្នកប្រែសម្រួលលោក អ៊ូ ធូក
វ៉ាស៊ីនតោន ថ្ងៃច័ន្ទ, 12 ខែមេសា 2010

«ខ្ញុំ​គូរ​មាន​រូប​គោ​ព្រៃ​ ព្រោះ​ធម្មតា​នៅ​ស្រុក​ខ្មែរ​យើង​គេ​ដឹង​ថា​ គោ​ព្រៃ​គឺ​ជា​តំណាង​ឱ្យ​ស្រុក​ខ្មែរ​ដែរ»។
ពិព័រណ៍ ​ស្នា​ដៃ​សិល្បៈ​របស់​សិល្បករ​ខ្មែរ​ ស្តី​ពី​ការ​រស់​នៅ​លើ​ដី​ដែល​មាន​គ្រាប់​មីន​ និង​គ្រាប់​បែក​ចង្កោម​ ត្រូវ​បាន​យក​មក​ដាក់​តាំង​បង្ហាញ​នៅ​ស្នាក់​ការ​អង្គការ​សហ​ប្រជា​ជាតិ​ ក្នុង​ទីក្រុង​ញូយ៉ក​ រយៈ​ពេល​១០​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ទី​១២ ​ខែ​មេសា​នេះ។
ការ ​ដាក់​តាំង​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​សមិទ្ធិ​ផល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ ប្រែង​ដោះ​មីន​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​តាំង​ពីឆ្នាំ​១៩៩២​មក​ ហើយ​​ក្រុម​អ្នក​រៀប​ចំ​ពិព័រណ៍​ដែល​មាន​ឈ្មោះ​ថា «Impact» ឬ​ «ផល​ប៉ះ​ពាល់​»​នេះ​ សង្ឃឹម​ថា ​នឹង​​ទាក់​ទាញ​​បាន​​នូវ​ការ​គាំទ្រ​អន្តរ​ជាតិ​ឱ្យ​យល់​ដឹង​ថែម​ទៀត​ពី​ តម្រូវ​កា​រ​​ដែល​នៅ​តែ​មាន​នៅ​ឡើយ​ក្នុង​ប្រទេស​កម្ពុជា​ទាក់​ទង​នឹង​ការ​ បោស​សម្អាត​មីន។
កញ្ញា​ អាឡិច ​ហ៊ីនីគឺ​ ដែល​ជា​អ្នក​រៀប​ចំ​ឱ្យ​មាន​ការ​តាំង​ពិព័រពណ៍​នេះ​បាន​បញ្ជាក់​ថា៖
«គោល ​បំណង​នៃ​ការ​តាំង​ពិព័រណ៍​នេះ​គឺ​ដើម្បី​បង្ហាញ​ថា ​តើ​កម្ពុជា​បាន​បោះ​ជំហាន​មក​ដល់​ណា​ហើយ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង​មក​ នេះ​ ព្រោះអី​ កាល​ពី​១០​ឆ្នាំ​មុន ​ប្រទេស​កម្ពុជា​ត្រូវ​បាន​​គេ​ស្គាល់​ថា ​ជា​ប្រទេស​មួយ​ដែល​ទទួល​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​មីន​ខ្លាំង​ជាង​គេ​នៅ​លើ​ ពិភព​លោក​ ប៉ុន្តែ​នៅ​ពេល​ឥឡូវ​នេះ​ គេ​ក្រឡេក​មើល​មក​ប្រទេស​កម្ពុជា​ថា ​ជា​អ្នក​នាំ​មុខ​គេ​​ក្នុង​ពិភព​លោក​​ខាង​សកម្ម​ភាព​ដោះ​មីន»។
ពិព័រណ៍​ នេះ​ជា​ស្នា​ដៃ​របស់​សិល្បករ​ចំនួន​១០​នាក់​ក្នុង​នោះ​ មាន​ស្រី​មួយ​នាក់។​ វិចិត្រ​ករ​ទាំង​១០​នាក់​បាន​ជួប​ជា​មួយ​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​លើ​តំបន់ ​ដែល​នៅ​មាន​គ្រាប់​មីននិង​តំបន់​​ដែល​បាន​ដោះ​មីន​រួច​ ជួប​ជា​មួយ​ជន​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន និង​ក្រុម​អ្នក​ដោះ​មីន​ដើម្បី​​ស្វែង​យល់​​ឱ្យ​បាន​ស៊ី​ជម្រៅ​អំពី​ស្ថាន​ ភាព​របស់​ពួក​គេ​ ហើយ​រូបស្នា​ដៃ​សិល្បៈ​ទាំងនេះ​គឺ​ជា​ការ​បក​ស្រាយ​ពីការ​យល់​ឃើញ​របស់​ពួក​ គេ​អំពី​សកម្ម​ភាព​មីន​នៅ​កម្ពុជា។
លោក​ស្រី ​បណ្តូល​ វិចិត្រករ​វ័យ​ ៣៧​ឆ្នាំ​ មក​ពី​​អង្គការ​ហ្វា​ ពន្លឺ​សិល្បៈ​ បាន​​គូស​គំនូស​មួយ​ដែល​​ដាក់​ឈ្មោះ​ថា ​«អភ័ព្វ» ។ ​វា​គឺ​ជា​គំនូរ​​រូប​សត្វ​គោ​ព្រៃ​មួយ​កំបុត​ជើង​ក្រោយ​ខាង​ឆ្វេង​ មាន​ទឹក​មុខ​ក្រៀម​​ក្រំ ឈរក្បែ​រក្បាល​គ្រាប់​ផ្លោង​ចាស់ៗ​ជាច្រើន​ និង​ឈរ​នៅ​ចំពី​លើ​ដី​ដែល​មាន​បង្កប់​គ្រាប់​មីន​ជា​ច្រើន។​ ពាស​ពេញ​លើ​ផ្ទាំង​គំនូរ​មាន​ព័ទ្ធ​ទៅ​ដោយ​រូប​បន្លា​លួស​ខ្វាត់​ខ្វែង។
លោក​បណ្តូល ​បាន​ធ្វើ​ការ​បក​ស្រាយ​ពី​រូប​ភាព​នេះ​ថា៖
«ខ្ញុំ ​គូរ​មាន​រូប​គោ​ព្រៃ​ ព្រោះ​ធម្មតា​នៅ​ស្រុក​ខ្មែរ​យើង​គេ​ដឹង​ថា​ គោ​ព្រៃ​គឺ​ជា​តំណាង​ឱ្យ​ស្រុក​ខ្មែរ​ដែរ​ អញ្ចឹង​ខ្ញុំ​គូរ​គោ​ព្រៃ​បាក់​ជើង​មួយ​ហើយ​នៅ​ខាង​លើ​គោ​ព្រៃ​មាន​ ដូច​ជា​បន្លា​លួស​ហើយ​មាន​ដូច​ជា​មីន​ធ្លាក់​ចុះ​មក​ ហើយ​នៅ​ខាង​ក្រោម​មាន​មីន​កប់​នៅ​ក្នុង​ដី​មាន​បន្លា​លួស​ដែរ។​ រូប​នេះ​ខ្ញុំ​និយាយ​អំពី​មហន្ត​រាយ​ដោយ​សារ​មីន​ឬ​ក៏​ផល​ប៉ះ​ពាល់​ដោយ​សារ​ មីន​ ហើយ​ក្នុង​ហ្នឹង​មាន​អក្សរ​ដូច​ជា​ចិន សហ​រដ្ឋ​អាមេរិក​ និង​មក​ពី​សូវៀត​ អីអញ្ចឹង​ ពីព្រោះ​ តាម​ខ្ញុំ​សិក្សា​ទៅ​ មីន​ភាគ​ច្រើន​មក​ពី​ប្រទេស​ពីរ​បី​ហ្នឹង​​ ...​គោ​កំបុត​ជើង​ចង់​មាន​ន័យ​ថា​ ​មហន្ត​រាយ​បាន​កើត​ឡើង​ដល់​ពល​រដ្ឋ​ដល់​ប្រទេស​ជាតិ​យើង​ដែល​មាន​មនុស្ស​ ពិការ​ឬ​ក៏​ មិន​ត្រឹម​តែ​ពិការ​ទេ ​ចង់​និយាយថា​ វា​បាត់​បង់​អ្វី​ម្យ៉ាង»។
នៅ​លើ​ផ្ទាំង​មួយ​ទៀត​វិចិត្រករ​រូប​នេះ​បាន​ ដាក់​ឈ្មោះ​ឱ្យ​ថា​​ «ជ័យោ» ដែល​ជា​ការ​រៀប​រាប់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ទី​ភ្នាក់​ងារ​ដោះ​ មីន​មួយ​ចំនួន​ដែល​មាន​ដូច​ជា​ស៊ីម៉ាក់​ អាជ្ញា​ធរ​មីន​កម្ពុជា​ និង​អង្គការ​MAG ជា​ដើម​។
ចំណែក​សិល្បករ​ ឈុន​ ឌីណា​ បាន​ចូល​រួម​ការ​ជួយ​លើក​កម្ពស់​ពី​សមិទ្ធិ​ផល​នៃ​សកម្ម​ភាព​បោស​សម្អាត​មីន ​បាន​រៀប​រាប់​ពី​ចម្លាក់​របស់​នាង​ថា៖
«នៅ​ខាង​ក្រោម​គឺ​មាន​គ្រាប់​មីន ​ប៉ុន្តែ​គ្រាប់​មីន​ងាប់​ហើយ​ ហើយ​ខ្ញុំធ្វើ​ឡើង​ដោយ​បី​ចំណែក​។ ចំណែក​ទី​មួយ​មាន​ក្បាល​ហើយ​នឹង​ចំណែក​ទី​ពីរ​ដង​ខ្លួន​ ចំណែក​ទីបី​ជើង គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន ​ពីព្រោះ​ចំណែកៗ​ហ្នឹង​ ពេល​គេ​គ្រោះថ្នាក់ ​ ពេល​ខ្លះ​គេ​អាច​ប៉ះ​ពាល់​ទៅ​ដល់​រាង​កាយ​គេ​គ្រប់​កន្លែង។​ ដូច្នេះ​រូប​ចម្លាក់​ដែល​ខ្ញុំ​ធ្វើឡើង​គឺ​តំណាង​ឱ្យ​ការ​ប៉ះ​ពាល់​ដល់​ទឹក​ ចិត្ត​មនុស្ស​ដែល​គេធ្វើគ្រាប់​បែក​ហ្នឹង។ ​សូម​កុំ​ឱ្យ​ធ្វើ​គ្រាប់​បែក​ហ្នឹង​ សូម​ឱ្យ​មាន​សន្តិភាព»។
ក្នុង​ ចំណោម​ផ្ទាំង​សិល្បៈ​ដែល​ដាក់​បង្ហាញ​ក៏​មាន​ផ្ទាំង​ស្នា​ដៃ​មួយ​ដែល​រចនា​ ឡើង​ដោយ​រូបថត​ជា​ច្រើន​បង្ហាញ​ពីសមិទ្ធិ​ផល​ដែល​កើត​ឡើង​ក្រោយ​ពី​ត្រូវ​ បាន​ដោះ​មីន​រួច​រាល់​ ក្នុង​នោះ​មាន​ដូច​ជា​ កន្លែង​ជួស​ជុល​ម៉ូតូ ​កន្លែង​អ៊ុត​សក់ ​ហាង​លក់​នំ ​ហាង​គ្រឿង​សង្ហា​រឹម និង​ អាហារ​ដ្ឋាន​ជា​ដើម។​ នេះ​ជា​ស្នា​ដៃ​របស់​វិចិត្រ​ករ​ឈ្មោះ​ សួស ​សុដាវី។
កញ្ញា ​ អាឡិច​ ហ៊ីនីគឺ​ ក៏​បាន​ផ្តល់​ការ​ពន្យល់​ថា​ ការ​ជ្រើស​រើស​យក​សិល្បៈ​ ធ្វើជា​យាន្ត​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​នេះ​ ក៏​ដើម្បី​​ចង់​បង្ហាញ​ថា​ ​​ទន្ទឹម​ហ្នឹង​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ងើប​ឡើង​វិញ ពី​ស្នាក​ស្នាម​សង្គ្រាម ​ហើយ​សិល្បៈ​ក៏បាន​រស់​ឡើង​វិញ​ដែរ ហើយ​វា​ជា​ឱកាស​មួយ​សម្រាប់​​ឱ្យ​​សិល្បករ​បាន​បង្ហាញ​ស្នាដៃ​របស់​ពួក​គេ។
«វា ​គឺជា​ឱកាស​មួយ​សម្រាប់​សិល្បៈ​ករ​ចែក​រំលែក​ស្នាដៃ​សិល្បៈ​របស់​ពួក​គេ​នៅ​ ជុំវិញ​ពិភព​លោក​ដើម្បី​ឱ្យ​គេ​បាន​ដឹង​ថា​ ប្រទេស​កម្ពុជា​គឺ​មិន​គ្រាន់​តែ​ជា​ប្រទេស​ដែល​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ ​គ្រាប់​មីន​ទេ​ តែ​វា​ក៏​ជា​ប្រទេស​មួយ​ដែល​មាន​សិល្បៈ​កំពុង​រីក​ចម្រើន​​ផង​ដែរ»។
ប្រទេស ​កម្ពុជា​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​គ្រាប់​មីន​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ ផ្ទុះ​ បន្ទាប់​ពី​សង្គ្រាម​ក្នុង​ស្រុក​ដែល​បាន​អូស​បន្លាយ​ពេល​អស់​ជា​ច្រើន​ទស​ វត្សរ៍​ ប៉ុន្តែ​បាន​ប្រែ​ក្លាយ​បទ​ពិសោធន៍​នៃ​ការ​ឈឺ​ចាប់​នេះ​ទៅ​ជា​ជំនាញ​នៃ​ការ​ ដោះ​មីន​ដែល​ប្រទេស​នេះ​ចែក​រំលែក​ក្នុង​បេសក​កម្ម​របស់​អង្គការ​សហ​ប្រជា​ ជាតិ។
ក្នុង​សន្ទរ​កថា​បើក​សម្រាប់​ពិព័រណ៍​​នេះ លោក Alain Le Roy​ អគ្គ​លេខា​ធិការ​រង​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ប្រតិ​បត្តិ​ការ​ រក្សា​សន្តិភាព​បាន​សរសើរ​ប្រទេស​កម្ពុជា​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ ប្រតិ​បត្តិ​ការ​រក្សា​សន្តិ​ភាព​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ដោយ​បាន​ផ្តល់​កង​ដោះ​មីន​ទៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា​ស៊ូដង់។
ក្រៅ​ពី​ទី​ក្រុង​ញូយ៉ក​ពិព័រណ៍​នេះ​ក៏​ធ្លាប់​បាន​ដាក់​បង្ហាញ​នៅ​ប្រទេស​កម្ពុជា​និង​ប្រទេស​កូឡំប៊ី​ផង​ដែរ៕

0 comments:

Post a Comment

 
 
 

Label

Label

Labels