Market Hopes Property Law Will Boost Growth

Wednesday, April 14, 2010

Construction workers work on a new apartment complex in Phnom Penh, Cambodia. (Photo: ASSOCIATED PRESS)

The passage of a new law for the ownership of property by foreigners could give a boost the stagnant real estate market as well as bring in more investment, industry experts say.

Chun Sakada, VOA Khmer
Phnom Penh Tuesday, 13 April 2010

“It’s an opportunity for foreign investors to buy their own houses in Cambodia, for investment and for residence.”
The passage of a new law for the ownership of property by foreigners could give a boost the stagnant real estate market as well as bring in more investment, industry experts say.

The much-anticipated Foreign Ownership Property law was passed by the National Assembly last week and must now move through the Senate before being signed by the king.

“This foreign property law will benefit both foreign investors and Cambodians and will increase confidence in the legal framework for foreign property ownership in Cambodia,” Daniel Parkes, Cambodia country manager for CBRE Richard Ellis, told VOA Khmer.

Parkes called the law “a revolution in property investment” and one more step for Cambodia toward becoming a destination for international investors and property developers. “It goes a long way toward improving confidence and improving investment in Cambodia,” he said.

The law, which was drafted in December in a bid to improve ownership rights, allows foreigners to own residential property such as apartments, so long as they are above the ground floor.

Parkes said investors should consider coming in now, to take advantage of an expected upswing in the economy in 2011.

“The next six months is a good time to buy,” he said. “Comparatively, it’s more appealing than Thailand and Vietnam for foreign investors.”

Cambodian law does not allow foreigners to own land. Previously, if a foreign wanted to own any property, he would have to seek out a Cambodian partner, which deterred investment.

“My wife is Cambodian; she owns her own home here,” said Paul Luchtenburg, chief executive officer for Angkor Mikroheranhvatho Kampuchea, a microfinance institution. “But I know a lot of friends who want to find an easier, legal way to buy an apartment in Cambodia.”

With more foreigners able to buy apartments, the demand will increase, which could bring higher prices to property investors, he said.

“It should bring more money into the country,” he said. “So I think that is a very good thing.”

Jeremy Ha, director of Phnom Penh Commercial Bank, said South Korean developers and construction companies were optimistic about the new law.

“So I guess the number of companies [who want to] build apartments or condominiums will steadily increase in the future,” he said. “I am also optimistic as a foreigner, because I can buy an apartment or a villa in my own name.”

Sung Bonna, president of the National Valuers Association, told VOA Khmer in an interview the law will boost the economy.

Overall economic growth in Cambodia ground to a halt in Cambodia during the global economic downturn. The real estate market, which had been experiencing a boom, suffered heavily.

“It’s an opportunity for foreign investors to buy their own houses in Cambodia, for investment and for residence,” he said.

The sub-decrees that implement the law should be easily because the law is clear, he added.

Im Chhun Lim, Minister of Land Management, said the implementation of the law “will be fair and proper for all sides.”
------
អ្នក​ជំនួញ​បរទេស​៖ច្បាប់​ផ្តល់​កម្ម​សិទ្ធិ​ដល់​ជន​​បរ​ទេស​​ផ្តល់​​ផល​ប្រយោជន៍​​​ដល់​​អ្នក​​វិនិ​យោគ​​បរទេស

ដោយ លោក ជន សក្តា វីអូអេ ខ្មែរ
ភ្នំពេញ ថ្ងៃអង្គារ, 13 ខែមេសា 2010

«ខ្ញុំ ​គិត​ថា​ ផល​ប្រយោជន៍​នេះ​នឹង​បង្កើន​តម្រូវ​ការ​សម្រាប់​អចលន​ទ្រព្យ។ ​ដូច្នេះ​ លោក​អ្នក​មាន​មនុស្ស​ជា​ច្រើន​អាច​រក​ទិញ​ផ្ទះ។​ ដូច្នេះ​រឿង​នោះ​នឹង​ជួយ​ឱ្យ​ចាប់​ផ្តើម​ឡើង​វិញ​នូវ​ជំនួញ​អចលន​ទ្រព្យ»។
ក្រុម ​អ្នក​ជំនួញ​បរទេស​បាន​ហៅ​ច្បាប់​ផ្តល់​កម្ម​សិទ្ធិ​ដល់​ជន​បរ​ទេស​នេះ​ថា ​ជា​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​អ្នក​វិនិ​យោគ​បរ​ទេស​ផង ​និង​ដល់​ប្រទេស​កម្ពុជា​ផង​ ក្នុង​ការ​ទាក់​ទាញ និង​ការ​បង្កើន​ជំនឿ​ទុក​ចិត្ត​ដល់​អ្នក​វិនិយោគ​បរទេស។
ក្រុម​ពាណិជ្ជ​ ករ​បរ​ទេស​បាន​និយាយ​នៅថ្ងៃ​អង្គារ​នេះ​ថា ច្បាប់​ផ្តល់​កម្ម​សិទ្ធិ​ដល់​ជន​បរ​ទេស​ថ្មី​បាន​បើក​ផ្លូវ​សម្រាប់​អ្នក​ វិនិ​យោគ​ទុន​បរ​ទេស​ ដើម្បី​ធ្វើ​ឱ្យ​ទី​ផ្សារ​អចលន​ទ្រព្យ​ងើប​ឡើង​វិញ​ ក្នុង​ការ​ជំរុញ​ការ​សាង​សង់​សំណង់​ និង​ការ​វិនិយោគ​លើ​អគារ​ស្នាក់​នៅ ​ឬ ​អគារ​ខុនដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ច្បាប់​ផ្តល់​កម្ម​សិទ្ធិ​អចលន​ ទ្រព្យ​ដែល​ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ​ ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​កាល​ ពី​សប្តាហ៍​មុន​ និង​កែ​ប្រែ​ធ្វើ​ឱ្យ​ចម្រើន​ដល់​ទី​ផ្សារ​អចលន​ទ្រព្យ។​ ឥឡូវ​ ច្បាប់​នេះ​ត្រូវ​ការ​អនុម័ត​ដោយ​ព្រឹទ្ធ​សភា​ និង​បន្ទាប់​មក​ព្រះ​មហាក្សត្រ​ស្តេច​នឹង​ឡាយ​ព្រហស្ត​លេខា​ជា​ចុង​ក្រោយ​ មុន​នឹង​ក្លាយ​ទៅ​ជា​ច្បាប់​ពេញ​លក្ខណៈ។
គណៈ​រដ្ឋ​មន្ត្រី​បាន​អនុម័ត​ ច្បាប់​នេះ​នៅ​ក្នុង​ខែ​ធ្នូ ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ធ្វើ​ឱ្យ​ប្រសើរ​ដល់​សិទ្ធិ​កម្ម​សិទ្ធិ​ឯក​ ជន​ បង្កើន​ការ​វិនិយោគ​ទុន​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​វិនិយោគ​ទុន​នៅ​កម្ពុជា។​ ច្បាប់​នេះ​អនុញ្ញាតឱ្យ​ជន​បរទេស​មាន​កម្ម​សិទ្ធិ​លើ​អគារ​ស្នាក់​នៅ​ចាប់​ ពី​ជាន់​ទី​១​ និង​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​នៅ​ក្នុង​ទ្រព្យ​សម្បត្តិ​លំ​នៅ​ដ្ឋាន​ឯក​ជន ​សម្រាប់​ជន​បរទេស។
លោក​ Daniel​ Parkes ​អ្នក​គ្រប់​គ្រង​នៃ​ភ្នាក់​ងារ​អចលន​ទ្រព្យ​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ប្រាប់ ​VOA​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ថា​ច្បាប់​ផ្តល់​កម្ម​សិទ្ធិ​ដល់​ជន​បរ​ទេស​ នេះ​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​អ្នក​វិនិយោគ​បរ​ទេស​ផង​ និង​ដល់​ប្រទេស​កម្ពុជា​ផង​និង​បង្កើន​ជំនឿ​ទុក​ចិត្ត​ក្នុង​ក្រម​ខ័ណ្ឌ​ ច្បាប់​សម្រាប់​កម្ម​សិទ្ធិ​លើ​អចលន​ទ្រព្យ​របស់​ជន​បរ​ទេស​នៅ​ក្នុង​ប្រទេស ​កម្ពុជា។
លោក​ Daniel Parkes​ បាន​បញ្ជាក់​ថា វា​ជា​បដិវត្តន៍​នៅ​ក្នុង​ការ​វិនិយោគ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ដែល​កើត​ចេញ​ ពី​លទ្ធ​ផល​នៃ​ច្បាប់​នេះ។​ លោក​គិត​ថា ​វា​ជា​ជំហាន​នៅ​លើ​ដង​ផ្លូវ​ឆ្ពោះ​មក​​កាន់​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ ឡើង​ដោយ​ចាត់​ទុក​ថា ​ជាកន្លែង​មួយ​សម្រាប់​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​អន្តរ​ជាតិ ​និង​អភិវឌ្ឍ​អចលន​ទ្រព្យ។
«វា​នឹង​បង្កើន​ផល​ប្រយោជន៍​នៅ​កម្ពុជា។​ វា​ជា​ការ​សមរម្យ​នូវ​អ្វី​ដែល​ភាព​សំខាន់​នៃ​ច្បាប់​នេះ​ គឺ​ថា​ អគារ​ខុនដូ​នឹង​មាន​ផល​ចំណេញ​ និង ​ថា​តើ​ក្រុម​ហ៊ុន​គ្រប់​គ្រង​មាន​សារៈ​សំខាន់​សម្រាប់​ប្រជា​ពល​រដ្ឋ​ ដើម្បី​ពិចារណា​ នៅ​ពេល​ដែល​ពួក​គេ​កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ។​ វា​ដំណើរ​ការ​តាម​វិធី​មួយ​ចំនួន​ដើម្បី​ធ្វើ​ឱ្យ​ជំនឿ​ជឿ​ទុក​ចិត្ត​កាន់​ តែ​ប្រសើរ​ឡើង​ និង​ធ្វើ​ឱ្យ​ការ​វិនិ​យោគ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ប៉ុន្តែ​វា​មិន​មែន​ជា​ជម្លោះ​ទេ។​ ដូច្នេះ​វា​គឺ​ជា​ទី​កន្លែង​ដ៏​ល្អ​ដើម្បី​វិនិយោគ​ប្រាក់​របស់​ខ្ញុំ»។
លោក ​ Paul​ Luchtenburg ​ប្រធាន​ប្រតិ​បត្តិ​នៃ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ក្រុម​ហ៊ុន​ AMK​ co.​,LTD​ បាន​ថ្លែង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ភរិយា​របស់​លោក​ជា​ជន​ជាតិ​ខ្មែរ​ដែល​មាន​ផ្ទះ​រួច​ជា​ស្រេច។​ ប៉ុន្តែ​លោក​ដឹង​ថា​ មិត្ត​ភក្ត្រ​ជា​ច្រើន​ដែល​ចង់​ស្វែង​រក​ផ្លូវ​ច្បាប់​ដ៏​ងាយ​ស្រួល​ដើម្បី​ ទិញ​អគារ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ មាន​តម្រូវ​ការ​ជា​ច្រើន​ ពីព្រោះ​មនុស្ស​ជា​ច្រើន​ចង់​ទិញ​ផ្ទះ​ដែល​នឹង​មាន​តម្លៃ​ខ្ពស់។
«ខ្ញុំ​ គិត​ថា​ ផល​ប្រយោជន៍​នេះ​នឹង​បង្កើន​តម្រូវ​ការ​សម្រាប់​អចលន​ទ្រព្យ។ ​ដូច្នេះ​ លោក​អ្នក​មាន​មនុស្ស​ជា​ច្រើន​អាច​រក​ទិញ​ផ្ទះ។​ ដូច្នេះ​រឿង​នោះ​នឹង​ជួយ​ឱ្យ​ចាប់​ផ្តើម​ឡើង​វិញ​នូវ​ជំនួញ​អចលន​ទ្រព្យ»។
Paul ​ Luchtenburg ​បាន​បន្ថែម​ថា​ វា​នឹង​នាំ​យក​ប្រាក់​កាន់​តែ​ច្រើន​ចូល​មក​ក្នុង​ប្រទេស​នេះ។​ ដូច្នេះ​ លោក​គិត​ថា​ វា​ជា​រឿង​ល្អ​ណាស់ ​និង​ការ​សន្សំ​ប្រាក់​កាន់​តែ​បាន​ច្រើន​ថែម​ទៀត។
លោក​ JEREMY Ha ​នាយក​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ​បាន​ថ្លែង​នៅ​ថ្ងៃអង្គារ​នេះ​ថា ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ និង​សំណង់​កូរ៉េ​ខាង​ត្បូង​មាន​សុទិដ្ឋិ​និយម​ខ្លាំង​ណាស់​ចំពោះ​ការ​អនុម័ត ​ច្បាប់​ផ្តល់​កម្ម​សិទ្ធិ​ដល់​ជន​បរទេស​នេះ។​ លោក​គិត​ថា ​ក្រុម​ហ៊ុន​មួយ​ចំនួន​សាង​សង់​អគារ​ស្នាក់​នៅ ​ឬ​អគារ​ខុនដូ ​នឹង​កើន​ឡើង​យ៉ាង​ពិត​ប្រាកដ​នៅ​ក្នុង​ពេល​អនាគត។
«អតិថិ​ជន​របស់​យើង​ មាន​២​ផ្នែក​ គឺ​ជន​ជាតិ​កូរ៉េ​ និង​ជន​ជាតិ​ខ្មែរ​ ដោយ​១០% ​សម្រាប់​ក្រុម​ហ៊ុន​កូរ៉េ​ និង​៩០% ​សម្រាប់​ក្រុម​ហ៊ុន​ខ្មែរ​ដែល​ជា​ក្រុម​ហ៊ុន​សំណង់។​ ខ្ញុំ​ក៏​មាន​សុទិដ្ឋិ​និយម​ ជា​ជន​បរ​ទេស​ម្នាក់ ​ពីព្រោះ​ខ្ញុំ​អាច​ទិញ​អគារ​ស្នាក់​នៅ ​ឬអគារ​វីឡា​ ដោយ​ដាក់​ឈ្មោះ​របស់​ខ្ញុំ​ផ្ទាល់។​ ដូច្នេះ​ ជន​ជាតិ​កូរ៉េ​ជា​ច្រើនកំពុង​តែ​ជជែក​គ្នា​អំពី​បញ្ហា​នេះ។​ ច្បាប់​នេះ​គឺ​ងាយ​ស្រួល​ទាក់​ទាញ​ការ​វិនិយោគ​ពី​ប្រទេស​កូរ៉េ​ និង​ប្រទេស​ជប៉ុន»។
លោក​ស៊ឹង​ ប៊ុណ្ណា​ ប្រធាន​សមាគម​វាយ​តម្លៃ​អចលន​ទ្រព្យ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ Bonna​ Realty ​Group​ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ច្បាប់​នេះ​បាន​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​ជំរុញ​សកម្ម​ភាព​អចលន​ទ្រព្យ​និង ​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស​ឱ្យ​មក​បណ្តាក់​ប្រាក់​ទុន​នៅ​កម្ពុជា។
លោក ​ ស៊ឹង​ ប៊ុណ្ណា​បាន​បញ្ជាក់​ថា ​នេះ​ជា​ឱកាស​សម្រាប់​អ្នក​វិនិយោគ​បរទេស​ ដែល​មាន​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​លើ​ផ្ទះ​ សម្រាប់​ការ​វិនិយោគ​ និង​ការ​ស្នាក់​នៅ។
លោក​ ស៊ឹង ​ប៊ុណ្ណា ​បាន​បន្ត​ថា ​ច្បាប់​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​របស់​លោក​អាច​មាន​ដំណើរ​ការ​ល្អ​ នៅ​ឆ្នាំ​២០១១​ និង​ជា​កត្តា​មួយ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ និង​គ្មាន​ការ​ព្រួយ​បារម្ភ។
«ការ​បញ្ចេញ​នូវ​អនុក្រឹត្យ​សម្រាប់​ អនុវត្ត​ច្បាប់​ចង់​ឱ្យ​លឿន​ ចង់​ឱ្យ​ចេញ​មក​ដោយ​រលូន​ ចង់​ឱ្យ​ច្បាស់​លាស់​ និង​ត្រឹម​ត្រូវ​ ទៅ​តាម​ច្បាប់​ដែល​បាន​អនុម័ត​ ពីព្រោះ​ច្បាប់​ដែល​បាន​អនុម័ត​នេះ​ មាន​ន័យ​គ្រប់​គ្រាន់​ និង​សម​ស្រប​ ដែល​អ្នក​វិនិយោគ​ក្នុង​ស្រុក ​និង​បរទេស​ សប្បាយ​ចិត្ត​ចំពោះ​ច្បាប់​នេះ​ខ្លាំង​ណាស់»។
លោក​ Daniel​ Parkes ​បាន​ថ្លែង​ថា ​វា​នឹង​ជួយ​ទាក់​ទាញ​ផល​ប្រយោជន៍​បរ​ទេស​ ហើយ​អ្នក​ទាំង​នោះ​រៀប​ចំ​ខ្លួន​មក​វិនិយោគ​នៅ​កម្ពុជា​ឥឡូវ​នេះ​ នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ឡើង​នៅ​ឆ្នាំ​២០១១។
លោក​ Daniel​ Parkes ​បាន​បញ្ជាក់​ថា​ នៅ​៦​ខែ​ខាង​មុន​នេះ​ គឺ​ជា​ពេល​វេលា​ដ៏​ល្អ​ដើម្បី​ទិញ។​ ដោយ​ប្រៀប​ធៀប​ វា​មាន​គុណ​សម្បត្តិ​ជាង​ប្រទេស​ថៃ ​និង​ប្រទេស​វៀតណាម​ សម្រាប់​អ្នក​វិនិយោគ​បរទេស។
ច្បាប់​នេះ​អនុញ្ញាត​ឱ្យ​ជន​បរទេស​មាន​ សិទ្ធិ​ទិញ​អចលន​ទ្រព្យ​ចាប់​ពី​ជាន់​ទី​១​ឡើង​ទៅ​ ប៉ុន្តែ​ការ​ទិញ​ផ្ទះ​នៅ​ជាន់​ផ្ទាល់​ដី ​និង​ដី​ធ្លី​ត្រូវ​បាន​ហាម​ឃាត់ ​ហើយ​ការ​ទិញ​អចលន​ទ្រព្យ​ក្នុង​ចម្ងាយ​៣០​ គីឡូ​ម៉ែត្រ​ ​ពី​ព្រំ​ដែន​កម្ពុជា​ជាប់​ជា​មួយ​ប្រទេស​វៀតណាម​ ឡាវ​ និង​ថៃ ​ត្រូវ​បាន​ហាម​ឃាត់។​ ប៉ុន្តែ​លើក​លែង​តែ​នៅ​ក្នុង​តំបន់សេដ្ឋ​កិច្ច​ពិសេស​ និង​តំបន់​ផ្សេងៗ​ទៀត​ដែល​បាន​កំណត់​ដោយ​រដ្ឋា​ភិបាល។
លោក​ អ៊ឹម​ ឈុន​លឹម ​រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី​នគរូបនីយ៍​កម្ម​ និង​សំណង់​ បាន​បញ្ជាក់​ថា​ ច្បាប់​នេះ​នឹង​ជួយ​ទាក់​ទាញ​អ្នក​ទិញ​បរទេស​ និង​បង្កើន​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា។​ ច្បាប់​នេះ​ជំរុញ​ការ​វិនិយោគ​ដោយ​លើក​ទឹក​ចិត្ត​ដល់​ការ​សាង​សង់​សំណង់​នៃ​ អគារ​ទំនើបៗ ​អគារ​ខ្ពស់ៗ​ អគារ​ស្នាក់​នៅ​ និង​អគារ​ខុនដូ។
ក្រុម​​ មន្ត្រី​បាន​ថ្លែង​ថា ​អនុក្រឹត្យ​នឹង​ត្រូវ​សរសេរ​យ៉ាង​ត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់​ដែល​បាន​ អនុម័ត​ ហើយ​អនុក្រឹត្យ​នេះ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ និង​សម​រម្យ​សម្រាប់​ភាគី​ទាំង​អស់។
ការ​ផ្តន្ទា​ទោស​នៅ​ក្នុង​ច្បាប់​ នេះ​នៃ​មាត្រា​២០​និង​២១​បាន​ចែង​យោង​នៅ​ក្នុង​ច្បាប់​ភូមិ​បាល។​ ច្បាប់​ភូមិ​បាល​ បាន​ សរសេរ​ថា​ ជន​បរទេស​ណា​ដែល​រំលោភ​ច្បាប់​ផ្តល់​កម្ម​សិទ្ធិ​ដល់​ជន​បរទេស​នេះ​នឹង​ ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​រហូត​ដល់​២.២៥០​ដុល្លារ​អាមេរិក​ ហើយ​មន្ត្រី​សូរិយោដី​ណា​ដែល​រំលោភ​ច្បាប់​ផ្តល់​កម្ម​សិទ្ធិ​ដល់​ជន​បរទេស​ នេះ​ នឹង​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​រហូត​ដល់​១.២៥០​ ដុល្លារ​អាមេរិក​ និង​បន្ថែម​ទោស​រដ្ឋ​បាល​ទៀត៕

0 comments:

Post a Comment

 
 
 

Label

Label

Labels