Global Witness Lambastes PM Over Logging

Monday, April 12, 2010

A Cambodian carpenter loads his cart with lumber at a lumber yard in the outskirts of Phnom Penh. (Photo: ASSOCIATED PRESS)

The April 6 firing of the government’s top forestry official by Prime Minister Hun Sen was not enough to ensure the safety of Cambodia’s remaining timber, the resources watchdog Global Witness says.

Heng Reaksmey, VOA Khmer
Phnom Penh Monday, 12 April 2010


The April 6 firing of the government’s top forestry official by Prime Minister Hun Sen was not enough to ensure the safety of Cambodia’s remaining timber, the resources watchdog Global Witness says.

In a statement following the public sacking of Ty Sokhun, the director of the Ministry of Agriculture’s forestry department, Global Witness said broader measures are needed to protect what is left of the nation’s forests.

“The idea that Ty Sokhun has been removed from his post because of a failure to crack down on illegal logging is laughable,” Global Witness Director Simon Taylor said in an April 7 statement. “His status as protector of Cambodia’s forest was already stretched beyond credibility. If this move was really about that, then he should have gone years ago.”

The UN Food and Agricultural Organization estimates that Cambodia lost 29 percent of its primary forest cover between 2000 and 2005. Ty Sokhun was made director of the forestry administration in 1998 and held the post for 12 years.

UK-based Global Witness was once a forestry consultant to the government, but it was fired in 2003 and kicked out of the country in 2005 after publishing sensitive information on the timber trade.

The international award-winning group issued a report in 2007 claiming the country is run by a “kleptocratic elite” and that its “most powerful logging syndicate” was led by relatives of the premier. The Cambodian government banned the report, “Cambodia’s Family Trees.”

Global Witness said in its statement that Ty Sokhun and Agriculture Minister Chan Sarun “sold off 500 or more jobs in the Forest Administration.” Both officials have denied such reports.

Global Witness also said last week Ty Sokhun’s father-in-law is a “key member of Cambodia’s biggest illegal logging syndicate.”

Ty Sokhun and his replacement, Chheng Kim Sum, both declined to comment on the statement.

Government spokesman Khieu Kanharith said officials will ignore the statement, which he called an attack on the Cambodian government.

Ty Sokhun was fired last week as part of an ongoing government crackdown on logging, but environmental groups say more needs to be done.

Ou Virak, president of the Cambodian Center for Human Rights, said Ty Sokhun’s firing was a new step in the timber crackdown, but he said the government needs to undertake more, similar actions.
----
រដ្ឋា​ភិបាល​កម្ពុជា​អះអាង​ថា ​Global​ Witness​ លើក​បញ្ហា​ព្រៃ​ឈើ​ជា​អាវុធ​ប្រឆាំង​ហ៊ុន សែន

ដោយ លោក ហេង រស្មី វីអូអេ ខ្មែរ
ភ្នំពេញ ថ្ងៃច័ន្ទ, 12 ខែមេសា 2010


«យើង ​អ្នក​នៅ​ក្នុង​ស្រុក​ហ្នឹង​ យើង​ក៏អស់​សំណើច​ដែរ​ ពីព្រោះ​ការ​ដែល​ដក​ពី​តួនាទី​ប្រតិភូ​រដ្ឋ​បាល​ ព្រៃ​ឈើ​បែរ​ជា​ទៅ​តម្លើង​ឋានៈ​អនុ​រដ្ឋ​លេខា​ធិការ​ គួរ​តែ​ដក​តួនាទី ​ហើយ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ ហើយ​នឹង​ផ្តន្ទាទោស»។

លោក​ខៀវ​ កាញា​រិទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ហៅ​ការ​ចេញ​របាយ​ការណ៍​របស់​អង្គ​ការ​ឃ្លាំ​មើល​ការ​ រំលោភ​បរិដ្ឋាន​អន្តរ​ជាតិ​មួយ​ ដែល​មាន​ឈ្មោះ​ថា ​Globlal​ Witness​ថា ​បាន​ លើក​យក​បញ្ហា​ព្រៃ​ឈើ​ជា​អាវុធ​មួយ​សម្រាប់​វាយ​ប្រហារ​រដ្ឋា​ភិបាល​របស់​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន។ ​​សម្លេង​ «ខ្លួន​ឯង​យក​បញ្ហា​ព្រៃ​ឈើ​នេះ​ ដើម្បី​ជា​អាវុធ​មួយ​ ក្នុង​យុទ្ធនា​ការ​ប្រឆាំង​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ទេ ​ដែល​Globlal​ Witness​ មក​និយាយ​នោះ​ចំពោះ​រដ្ឋា​ភិបាល​អត់​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​ អង្គ​ការ​ហ្នឹង​ទេ»។

កាល​ពី​ថ្ងៃ​សុក្រ​ ចុង​សប្តាហ៍​មុន​នេះ​ ពី​ទី​ក្រុង​ឡុង​ ប្រទេស​អង់​គ្លេស​ អង្គ​ការ​ឃ្លាំ​មើល​ការ​រំលោភ​ បរិដ្ឋាន​អន្តរ​ជាតិ​មួយ​ ដែល​មាន​ឈ្មោះ​ថា​ Global​ Witness​ បាន​លើក​ឡើង​ថា​ ហេតុ​ផល​ដែល​បាន​លើក​ ឡើង​ក្នុង​ការ​ដក​ហូត​មុខ​តំណែង​លោក​ ទី ​សុគន្ធ​ ចេញ​ពី​អគ្គ​នាយក​រដ្ឋ​បាល​ព្រៃ​ឈើ​ កាល​ពី​សប្តាហ៍​មុន​នេះ​ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​អស់​សំណើច។​ ហើយ​ថា​ រដ្ឋា​ភិបាល​កម្ពុជា​ ត្រូវ​តែ​មាន​ចំណាត់​វិធាន​ការ​ណ៍ឲ្យ​បាន​ ទូលំ​ទូលាយ​ជាង​នេះ​ ដើម្បី​ការ​ពារ​ព្រៃ​ឈើ​ដែល​នៅ​សេស​សល់​ក្នុង​ប្រទេស​កម្ពុជា។

កាល​ ពីថ្ងៃ​អង្គារ​ ដើម​សប្តាហ៍​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​មុខ​តំណែង​ លោក​ទី​ សុគន្ធ​ ពី​ប្រតិភូ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​រដ្ឋ​បាល​ព្រៃ​ឈើ​ឲ្យ​ទៅ​កាន់​តួនាទី​ ជា​អនុ​រដ្ឋ​លេខា​ធិការ​ ក្រសួង​កសិកម្ម​វិញ​ ក្រោយ​ពី​លោក​ទី ​សុគន្ធ ខក​ខាន​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ។

លោក​ស៊ីម៉ុន​ ថាយ​ល័រ​ នាយក​អង្គ​ការ​ Global ​Witness​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់ ​ខ្លួន​ថា​ គំនិត​ដែល​ថា​ លោក​ទី សុគន្ធ ​ត្រូវ​បាន​ដក​ហូត​ពី​មុខ​តំណែង​របស់​លោក​ដោយ​សារ​តែ​បរាជ័យ​ ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​នោះ​ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​អស់​សំណើច។

លោក​ស៊ីម៉ុន​ ថាយ​ល័រ​ បាល​លើក​ឡើង​ទៀត​ថា​ តួនាទី​របស់​លោក​ទី​ សុគន្ធ​ ជា​អ្នក​ការ​ពារ​ព្រៃ​ ឈើ​នៅ​កម្ពុជា​ មិន​គួរ​ឲ្យ​គេ​ទុក​ចិត្ត​ស្រាប់​ទៅ​ហើយ​ ហើយ​ប្រសិន​ណា​បើ​ការ​ដក​ហូត​មុខ​តំណែង​នេះ​ មែន​ ដោយ​សារ​តែ​បញ្ហា​នេះ​មែន​ អញ្ចឹង​គាត់​គួរ​តែ​ចាក​ចេញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​ខៀវ​ កាញា​រិទ្ធ ​បាន​មាន​ប្រសាសន៍​ថា ​អង្គ​ការ​Global​ Witness ​ជា​អង្គការ​មួយ​ដែល​ចាំ​តែ​ ឈ្នានីស​កម្ពុជា​ ដូច្នេះ​លោក​មិន​ចាត់​ទុក​ការ​រិះ​គន់​នេះ​ គឺ​ជា​រឿង​សំខាន់​នោះ​ទេ។

«Global ​Witness​ ជា​អង្គ​ការ​មួយ​ដែល​មាន​ប្រតិ​ទិន​របស់​គាត់ ​គឺ​ចាំ​តែ​រិះ​គន់​ហ៊ុន​ សែន​ ជានិច្ច​ ហើយ​ អញ្ចឹង​យើង​ទៅ​ស្តាប់​នាំ​តែ​ឈឺ​ក្បាល​ធ្វើ​អី»។

លោក​អ៊ូ ​វីរៈ​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ហៅ​ការ​ដក​​លោក​ទី ​សុគន្ធ​ នេះ​គឺ​ជា​ ជំហាន​ថ្មី​មួយ​ទៀត​ ក្នុង​យុទ្ធនា​ការ​ ដើម្បី​កំចាត់​ការ​កាប់​ឈើ​ខុស​ច្បាប់។​ក៏​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​បែប​នេះ​ មិន​គ្រប់​គ្រាន់​ទេ។

«មួយ​ផ្នែក​ទៀត​ ដែល​ខ្វះ​ខាត​ គឺ​ការ​ចាត់​វិធាន​ការ​ណ៍តាម​ផ្លូវ​ច្បាប់ ​ក្នុង​ការ​ពិន័យ​ទៅ​តាម​ផ្លូវ​ច្បាប់​ តាម​ផ្លូវ​ប្រព័ន្ធ​តុលា​ការ។​ឥឡូវ​នេះ​ យើង​ឃើញ​ទី ​សុគន្ធ​ គឺ​ការ​ពិន័យ​ទៅ​តាម​ផ្លូវ​រដ្ឋ​បាល​តែ​ប៉ុណ្ណោះ​ មិន​ បាន​ទាំង​ពិន័យ ​ឬ​មួយ​ដាក់​ទោស​មួយ​ណា​ ដែល​ផ្ញើ​សារ​ទៅ​ដល់​អ្នក​ដទៃ​ឲ្យ​មាន​ការ​រាង​រអារ​ទេ»។

ចំណែក​លោក​ រ៉ុង ឈុន​ ប្រធាន​ក្រុម​ឃ្លាំ​មើល​កម្ពុជា​ និង​ជា​ប្រធាន​សមាគម​គ្រួ​បង្រៀន​ឯក​រាជ្យ​ កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ការ​ដោះ​ដូរ​មុខ​តំណែង​លោក​ទី សុគន្ធ​ មិន​មែន​ជា​សញ្ញា​មួយ​ដើម្បី​ បង្ហាញ​ថា ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ នោះ​ទេ​បញ្ហា​សំខាន់​ត្រូវ​តែ​មាន​វិធាន​ការ​ណ៍ឲ្យ​បាន​ច្បាស់​លាស់​ជាង​នេះ ។

«យើង​អ្នក​នៅ​ក្នុង​ស្រុក​ហ្នឹង​ យើង​ក៏អស់​សំណើច​ដែរ​ ពីព្រោះ​ការ​ដែល​ដក​ពី​តួនាទី​ប្រតិភូ​រដ្ឋ​បាល​ ព្រៃ​ឈើ​បែរ​ជា​ទៅ​តម្លើង​ឋានៈ​អនុ​រដ្ឋ​លេខា​ធិការ​ គួរ​តែ​ដក​តួនាទី ​ហើយ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ ហើយ​នឹង​ផ្តន្ទាទោស»។

លោក​ទី សុគន្ធ​ ពុំ​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ ​ ចំណែក​លោក​ឆេង​ គឺម​ស៊ុន​ ប្រតិភូរដ្ឋា​ ភិបាល​ ទទួល​បន្ទុក​រដ្ឋ​បាល​ព្រៃ​ឈើ ​បាន​បដិសេធ​ពុំ​ធ្វើ​អត្ថា​ធិប្បាយ​ទេ​ ដោយ​លោក​បាន​មាន​ប្រសាសន៍ ​កំពុង​ជាប់​រវល់​ប្រជុំ។

យោង​តាម​អង្គ​ការ​កសិកម្ម​ និង​ស្បៀង​អាហារ​ពិភព​លោក​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​បាន​ ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ The​ Cambodia​ Daily​ បាន​ឲ្យ​ដឹង​ថា ​ ប្រទេស​កម្ពុជា​បាន​បាត់​បង់​ព្រៃ​ សំខាន់ៗ​ចំនួន​២៩% ​ចន្លោះ​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ២០០៥។

កាល​ពី​ឆ្នាំ​២០០៧​ អង្គ​ការ​ឃ្លាំ​មើល​បរិដ្ឋាន​អន្តរ​ជាតិ ​ដែល​មាន​ឈ្មោះ​ថា ​Global ​Witness ​បាន​ចោទ​ ប្រកាន់​លោក​ទី ​សុគន្ធ​ និង​ក្រុម​មន្រ្តី​កំពូលៗ​មួយ​ចំនួន​ ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ថា​ បាន​បំផ្លាញ​បរិដ្ឋាន​យ៉ាង​ធ្ងន់​ធ្ងរ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែ​ក្រុម​មន្រ្តី​រដ្ឋា​ភិបាល​ បាន​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​នេះ៕

0 comments:

Post a Comment

 
 
 

Label

Label

Labels